ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
 
ចែករំលែក ៖

នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងពិនិត្យមើលក្រុមការងារកំពុងសាងសង់របងថ្មីមួយខ្សែជូនសាលាឃុំជើងគោដែលជាការឧបត្ថម្ភផ្ទាល់របស់ឯកឧត្តមបណ្ឌិត។
គួររំលឹកផងដែរ កាលពីឆ្នាំ១៩៩៧ ដោយមើលឃើញអគាររដ្ឋបាលឃុំសាងសង់ពីឈើប្រក់ស័ង្កសី មានសភាពចាស់ទ្រុឌទ្រោម ឯកឧត្តមបណ្ឌិតបានជួយសាងសង់អគារថ្មឱ្យប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន និងនៅរដូវរំហើយខាងមុខនេះ ឯកឧត្តមបណ្ឌិតនឹងបញ្ជូនក្រុមការងារគ្រឿងចក្រមកជួយសម្រួល បរិវេណសាលាឃុំឱ្យបានល្អប្រសើរជាងនេះ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ